ការផ្សព្វផ្សាយជ្រើសរើស និងបញ្ជូនពលករខ្មែរទៅធ្វើការនៅប្រទេសអូស្ត្រាលី

FN ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសប្រាប់ប្រជាពលរដ្ឋខ្មែរ ឱ្យប្រុងប្រយ័ត្នខ្ពស់ ចំពោះរាល់ការផ្សព្វផ្សាយជ្រើសរើស និងបញ្ជូនពលករខ្មែរទៅធ្វើការនៅប្រទេសអូស្ត្រាលី ដោយទីភ្នាក់ងារជ្រើសរើស ឬអង្គភាពណាមួយ។ ក្រសួងអះអាងថា ថ្មីៗនេះ រដ្ឋាភិបាលអូស្ត្រាលី បានប្រកាសអំពីការបង្កើតទិដ្ឋាការកសិកម្មអូស្ត្រាលី (Australian Agriculture Visa) ដើម្បីឆ្លើយតបទៅនឹងកង្វះខាតកម្លាំងពលកម្មក្នុងវិស័យកសិកម្មនៅប្រទេសអូស្ត្រាលី។ បច្ចុប្បន្ននេះ រដ្ឋាភិបាលអូស្ត្រាលីបាននឹងកំពុង ពិភាក្សាទ្វេភាគីអំពីការផ្តល់ទិដ្ឋាការកសិកម្មអូស្ត្រាលី ជាមួយបណ្តាប្រទេសជាដៃគូនានា រួមទាំងកម្ពុជាផងដែរ។ ក្រសួងការងារបានបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៧មក ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានទំនាក់ទំនងជាមួយរដ្ឋាភិបាលអូស្ត្រាលី ទាំងកម្រិតរដ្ឋ និង រដ្ឋាភិបាលសហព័ន្ធ ដោយក្រសួងបានផ្ញើជូនរដ្ឋមន្ត្រីក្រសួងមុខរបរ ក្រសួងកិច្ចការនារី និងជារដ្ឋមន្ត្រីទទួលបន្ទុកជួយនាយករដ្ឋមន្ត្រីលើវិស័យសេវាសាធារណៈអូស្ត្រាលី តាមរយៈលិខិតលេខ 029/17M.L.V.T ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧ ជាពិសេសបានពិភាក្សាការងារនេះជាមួយស្ថានឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា និងសមាគមកសិកម្ម និងសហគ្រាស ធុនតូចអូស្ត្រាលីជាបន្តបន្ទាប់ផងដែរ។ ក្នុងដំណើរការចរចានេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសអូស្ត្រាលីផងដែរ។ ដូច្នេះ ក្នុងដំណាក់កាលដែលរដ្ឋាភិបាលអូស្ត្រាលីពុំទាន់សម្រេចថា នឹងផ្តល់ទិដ្ឋាការនេះជូនកម្ពុជានៅឡើយ … Continue reading ការផ្សព្វផ្សាយជ្រើសរើស និងបញ្ជូនពលករខ្មែរទៅធ្វើការនៅប្រទេសអូស្ត្រាលី